SP LH Test ឧបករណ៍តេ្តសមេជីវីតញី
SP LH TEST គឺជាប្រភេទតេស្តបង្កើតឡើងសម្រាប់ស្ត្រីដែលអាចប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលបំណងដើម្បីតាមដានការវិវត្តន៍ និងការខ្ជាក់មេជីវិតញី។ ជាផលិតផលស្តង់ដាវេជ្ជសាស្រ្តប្រទេសចិន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព១០០%។
អត្ថប្រយោជន៍
ងាយស្រួលប្រើ អាចប្រើដោយខ្លួនឯងបាន
អាចកំណត់លទ្ធផលថាមានខ្ជាក់ ឬគ្មានខ្ជាក់មេជីវិតញី
ចំណេញពេលវេលា និងថវិកា
លទ្ធផលច្បាស់លាស់ ងាយបកស្រាយលទ្ធផល
ងាយទុកដាក់
របៀបប្រើប្រាស់
រក្សាទុកតេស្តមេជីវិតញីនៅក្នុងកន្លែងដែលមានសីតុណ្ហភាពបន្ទប់ (១៨-៣០ អង្សារសេ និងមិនឲ្យត្រូវពន្លឺព្រះអាទិត្យ)
ហែក SP LH Test ចេញពីក្នុងកញ្ចប់
ជ្រមុជបន្ទះតេស្តចូលក្នុងទឹកនោមដោយឲ្យចុងព្រួញចង្អុលឆ្ពោះទៅទឹកនោម។ កុំជ្រមុជហួស Max(បន្ទាត់សម្គាល់)។ត្រាំតេស្ត៥វិនាទីហើយដាក់លើផ្ទៃលើរាបស្មើ ស្អាតហើយស្ងួត
រង់ចាំតេស្តទាល់តែឃើញ អាស្រ័យលើកំហាប់ LH របស់អ្នកនៅក្នុងសំណាកតេស្ត
លទ្ធផលវិជ្ជមានត្រូវគេពិនិត្យឃើញក្នុងរយៈពេល ៤០ វិនាទីប៉ុណ្ណោះ។ខ្លះអាចដល់ ១០ នាទីបានដឹងលទ្ធផល សូមពិនិត្យម្តងទៀតប្រសិនបើជារយៈពេល ៣០ នាទី មិនទាន់ឃើញលទ្ធផលទៀត។
បកស្រាយលទ្ធផលតេស្ត៖
អវិជ្ជមាន៖បើមានពណ៍តែមួយនៅតំបន់ពិនិត្យ ឬ លេចពណ៍ស្រាលៗមានន័យថាគ្មានធ្លាក់មេជីវិតញីទេ
វិជ្ជមាន៖ប្រសិនបើឃើញមាន២ពណ៍ច្បាស់លេចឡើងនៅតំបន់ពិនិត្យ មានន័យថាមានធ្លាក់មេជីវិតញីនោះមានន័យថាអ្នកមានធ្លាក់ ពងអូវុលក្នងរយៈពេល២៤ ម៉ោងបន្ទាប់។ប្រសិនបើចង់បានកូន រយៈពេលនេះជាឱកាសក្នុងការួមភេទតែមិនឱ្យលើសពី ២៤ម៉ោងនេះទេ។
មិនយកជាការ៖មិនមានព៍ណលេចឡើងសោះ។សូមពិនិត្យបន្ទះថ្មីម្តងទៀតមិនអាចប្រើបន្ទះដដែលបានទេ