SP Concentrated Sperm Test ឧបករណ៍តេ្តសមេជីវីតឈ្មោល

SP CONCENTRATE SPERM TEST គឺជាប្រភេទតេស្តបង្កើតឡើងសម្រាប់បុរសអាចប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលបំណងដើម្បីតាមដានការវិវត្តន៍មេជីវិតឈ្មោលក្នុងទឹកកាមបុរស។ ជាផលិតផលស្តង់ដាវេជ្ជសាស្រ្តប្រទេសចិន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព១០០%។

អត្ថប្រយោជន៍

  • ងាយស្រួលប្រើ អាចប្រើដោយខ្លួនឯងបាន

  • អាចកំណត់លទ្ធផលទឹកកាមថាមាន ឬគ្មានមេជីវិតឈ្មោល

  • ចំណេញពេលវេលា និងថវិកា

  • លទ្ធផលច្បាស់លាស់ ងាយបកស្រាយលទ្ធផល

  • ងាយទុកដាក់

របៀបប្រើ

  • មុននឹងប្រើប្រាស់តេស្តបុរសត្រូវតមរួមភេទរយៈពេល ៣-៥ ថ្ងៃសិន

  • នៅពេលដាក់ទឹកកាមក្នុងពែងហើយត្រូវទុកវារយៈពេល ១៥នាទី រហូតដល់ទឹកកាមប្រែជារាវធម្មតាវិញ។ សម្គាល់: បុរសមិនត្រូវយកក្រដាសពណ៌សតូចដែលនៅក្នុងពែងចេញទេ

  • រួចយកបន្ទះតេស្តចេញពីប្រអប់ក្រដាសហើយដាក់វាផ្តេកលើផ្ទៃរាបស្មើ ដោយប្រើបំពងបឺតពីក្នុងថង់ក្រដាសហើយបឺតយកទឹកកាម១ ដំណក់ (Sperm) ដាក់លើសំណាកដែលមានស្លាក “A”

  • នៅពេលដែលទឹកកាមបានបន្តក់ចូលទៅក្នុងរន្ធ “A” ត្រូវបន្ថែមទឹក ៣ ដំណក់នៃស្នាមប្រឡាក់ពណ៌ខៀវ (Staining Solution) ទៅក្នុងរន្ធតេស្តដូចគ្នា “A” ។ ទុកចោលរយៈពេល ១ ទៅ ២នាទី

  • បន្ទាប់មកសូមបន្ថែមដំណក់ទឹកលាងសម្អាតថ្លា២ដំណក់ (Washing Solution) ចូលទៅក្នុងរន្ធ “A”  រួចទុកវាត្រាំរយៈពេល១ ទៅ ២នាទីបន្ទាប់មកពិនិត្យលទ្ធផលភ្លាមៗ រួចចង់ចាំលទ្ធផល។

បកស្រាយលទ្ធផលតេស្ត

  • ពិនិត្យពណ៌នៅរន្ធ”A”ធៀបនឹងរន្ធ “B”

  • ប្រសិនបើពណ៌នៅរន្ធ “A”ដិតជាងរន្ធ”B”នោះមានន័យថាមេជីវិត ឈ្មោលគ្រប់គ្រាន់ក្នុងការបង្ករកំណើត។

  • ប្រសិនបើពណ៌ រន្ធ “A”ស្មើរន្ធ”B”នោះមានន័យថាមេជីវិតឈ្មោលខ្សោយក្នុងការបង្ករកំណើត។

  • ប្រសិនបើពណ៌ រន្ធ “A”ថ្លាជាងរន្ធ”B”នោះមានន័យថាមិនមានមេជីវិតឈ្មោលក្នុងការបង្ករកំណើតទេ។

Previous
Previous

SP LH Test​ ឧបករណ៍តេ្តសមេជីវីតញី

Next
Next

SP Hydra Vital Gel ជែលរំអិលបុរសស្ត្រី